បុរសម្នាក់ ដឹកគោយកទៅឲ្យស៊ីស្មៅ មកវិញដេកស្លាប់លើវាលស្រែ
ព័ត៌មាន
740

កណ្ដាល៖ ​ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ បានដេកស្លាប់យ៉ាងអាណោចអាធ័មនៅលើវាលស្រែ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពេជ្រ រុណ ភេទប្រុស អាយុ ៦៦ឆ្នាំ ហើយមុនពេលកើតហេតុ ជនរងគ្រោះ បានដឹកគោយកទៅឲ្យស៊ីស្មៅ នៅចុងព្រែក លុះមកដល់ម៉ោង៨ព្រឹក មានប្រជាពលរដ្ឋមកច្រូតស្មៅគោបានឃើញ​ដេកផ្កាប់មុខស្លាប់​ នៅវាលស្រែ តែម្តង ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ បានឲ្យដឹងថា ស្លាប់ដោយសារតែខ្យល់គរ និងបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕