ភ្លើងឆេះផ្ទះសំណាក់២៤ម៉ោង ឡាសង់តេ ផ្អើលសមត្ថកិច្ចទាំងថ្ងៃ
ព័ត៌មាន
871

ភ្នំពេញ៖ ផ្ទះសំណាក់២៤ម៉ោង មួយកន្លែងយុីហោ «ឡាសង់តេ» ត្រូវបានភ្លើងឆាបឆេះ ហុយផ្សែងខ្មួខ្មាញ់ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់២៤ម៉ោង ឡាសង់តេ ស៉្បា និង ម៉ាស្សា តាមផ្លូវ១៩៦៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យោងតាមប្រភពនៅកន្លែងបានឲ្យដឹងថា៖គេមិនទាន់ដឹងថា ភ្លើងផ្តើមឆេះដោយមូលអ្វីនៅឡើយទេ ស្រាប់តែនៅវេលាម៉ោងខាងលើ ផ្សែងលាយឡំជាមួយអណ្តាតភ្លើងឆេះចេញពីខាងក្នុងផ្ទះ បង្កឲ្យភ្ញាក់ផ្អើល ។ ប្រភពបន្តទៀតថា ទីតាំងកើតហេតុ មានឡដុតយកចំហាយ ស្អំ ស្ទីម ហើយក្រោយពីផ្សែង ភ្លើងឆេះហុយខ្មួល ចេញមក  ភ្លាមៗ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ ។

ករណីខាងលើ មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ ខណៈដែលភ្លើងកំពុងឆេះ កម្លាំងជួយអន្តរាគមន៍នៅឡើយ ។ ​តែបើតាមការសន្និដ្ឋាន ភ្លើងឆេះចេញពៅ ម៉ាសុីន ឡចំហុយ ដែលគេប្រើ យកចំហាយទៅស្ទីម តែទោះជាយ៉ាងណាក្តីរងចាំសមត្ថកិច្ចជំនាញស្រាវជ្រាវបន្ត ។