បុរសម្នាក់មានជំងឺសសៃប្រសាទ ចុះងូតទឹកស្រះ បានលង់ស្លាប់យ៉ាងអណោចអាធ័ម
ព័ត៌មាន
142

បាត់ដំបង៖ បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអណោចអាធ័ម ខណៈដែលចុះមុជទឹកស្រះខាងក្រោយផ្ទះ អកុសល្យក៏លង់ស្លាប់ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ នន ដា ភេទប្រុស អាយុ ២៥ឆ្នាំ មានជំងឺសរសៃប្រាសាទប្រចាំកាយ បានដើរទៅមើលដីស្រែជាមួយម្ដាយ ដោយសារតែក្ដៅពេក ក៏ចុះមុជទឹកក្នុងស្រះខាងក្រោយ ស្រាប់តែលង់ទឹកតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោលស្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕