អបអរគ្រាប់បាល់​របស់ខែ្សប្រយុទ្ធ​Cristiano Ronaldo កាលពីប៉ុន្មានថៃ្ងមុន អាចនឹងត្រូវពិន័យពី UEFA

ការអបអរគ្រាប់បាល់​របស់ខែ្សប្រយុទ្ធ Cristiano Ronaldo កាលពីប៉ុន្មានថៃ្ងមុន អាចនឹងធើ្វឲ្យគេប្រឈមការពិន័យរបស់សហព័ន្ធបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA។

ក្រោយពីស៊ុតបញ្ចូលទី៣គ្រាប់ទល់នឹងក្រុម Atletico Madrid កាលពីពេលកន្លងទៅដើម្បីជួយ Juventus ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធើ្វកាយវិការអបអរដែលលោក Simeone បានធើ្វកាលពីជើងទី១ ក្រោយចប់ការប្រកួត។

បើយោងតាមសារព័ត៌មាន The Sun បានចុះផ្សាយថា កីឡាករវ័យ៣៤ឆ្នាំនេះ កំពុងប្រឈមទៅនឹងការពិន័យរបស់ UEFA ទាក់ទងនឹងការអបអរនេះ។ បើសិនជាការពិន័យនេះធើ្វឡើងមែននោះ យ៉ាងហោចណាស់ Ronaldo អាចនឹងត្រូវពិន័យចំនួន១ប្រកួត សម្រាប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយ៕

អត្ថបទ៖ ណារិន