ផ្អើលខ្លាំង! ក្រុមចោរគំរាមប្លន់មិនបានសម្រេច បាញ់រះចូលផ្ទះជនរងគ្រោះជាច្រើនគ្រាប់ រួចប្រញាប់គេចខ្លួនបាត់
ព័ត៌មាន
746

ខេត្តបាត់ដំបង៖ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដោយក្រុមចោរបានបាញ់ចំនួនជាច្រើនគ្រាប់ សំដៅចូលផ្ទះជនរងគ្រោះ តែសំណាងណាស់នាំគ្នាគេចទាន់ គ្មាននរណាម្នាក់រងរបួសនោះទេ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ ពាក់មួយសុវត្ថិភាព បានប្រើប្រាស់អាវុធអាកា មកភ្ជង់គំរាមទារលុយម្ចាស់ផ្ទះរងគ្រោះឈ្មោះ សេង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ តែត្រូវម្ចាស់ផ្ទះរត់គេចចេញផុត ស្រែកអោយអ្នកភូមិជួយ ចំណែកជនសង្ស័យគេចខ្លួនបាត់ តែម្តង បន្សល់ទយកគ្រាប់កាំភ្លើងនៅនឹងកន្លែងកើតហេតុផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ បានសន្និដ្ឋានជាជំហ៊ានដំបូងថា ជាករណីប្លន់ប្រដាប់អាវុធ តែមិនសម្រេច៕