គួរឲ្យសង្វេកណាស់! ស្ត្រីម្នាក់ហែលទឹកទៅបេះផ្លែចន្ទី បណ្តាលឲ្យលង់ស្លាប់
ព័ត៌មាន
611

កំពង់ធំ៖ មានករណីស្ត្រីម្នាក់លង់ទឹកស្លាប់ កាលពីវេលាម៉ោង ១១ និង ៤០នាទីថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ ពាំង ណា ភេទស្រី អាយុ ៥០ឆ្នាំ ឃុំស្រុកកើតហេតុខាងលើ។ 

មូលហេតុ ជនរងគ្រោះ ឆ្លងទឹកទៅបេះស្វាយចន្ទី នៅតំបន់ដកពរ ហែលផុតជើង បណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕