ក្មេងតូចៗ២នាក់ លង់ទឹកស្លាប់យ៉ាងរន្ធត់ចិត្តនៅខេត្តកំពង់ធំ
ព័ត៌មាន
522

ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលក្មេងតូចៗចំនួន២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានក្រុមគ្រួសារ រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង២០នាទី រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។

សពក្មេងរងគ្រោះទី១ឈ្មោះ សុខ មេត្តា ភេទប្រុស អាយុ៤ឆ្នាំ និងក្មេងរងគ្រោះទី២ ឈ្មោះ ហុក ចន្ថា ភេទស្រី អាយុ៧ឆ្នាំ បានចុះលេងទឹកស្រះខាងក្រោយផ្ទះ អកុសល្យក៏លង់ទឹកស្លាប់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ ប្រគល់សពឲ្យជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។