Messi និយាយបែបនេះ... ចំពោះការស៊ុត Hat-Trick របស់ Ronaldo ថៃ្ងមុន

Lionel Messi បានក្លាយជាតួអង្គដ៏សំខាន់កាលពីយប់មិញ ដោយអាចស៊ុតបញ្ចូលទី២គ្រាប់ ក្នុងការប្រកួតដែលក្រុមអ្នកមានបុណ្យ Barcelona យកឈ្នះក្រុម Lyon ដោយលទ្ធផល ៥-១ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។

យ៉ាងណាមិញ កាលពី២ថៃ្ងមុន កំពូលខែ្សប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទី៣គ្រាប់ ជួយឲ្យក្រុមសេះបង្កង់ Juventus វ៉ាយបកយកឈ្នះក្រុម Atletico Madrid ដោយលទ្ធផល ៣-០ (សរុបទាំង២ជើង ៣-២) ឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។

ក្រោយពីបញ្ចប់ការប្រកួតកាលពីយប់មិញ Messi បាននិយាយអំពីចំណាប់រអារម្មណ៍ទាក់ទងនឹងការបង្ហាញទម្រង់លេងរបស់ Ronaldo យ៉ាងដូច្នេះថា៖

«អ្វីដែល Ronaldo និង Juventus ធើ្វបានកាលពីថៃ្ងនោះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើល។ ខ្ញុំគិតថា Atletico Madrid អាចលំបាកសម្រាប់ពួកគេ»។

«Ronaldo បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅយប់នោះ ដោយអាចស៊ុតបានដល់ទៅ៣គ្រាប់»៕