អាវុធហត្ថចាប់ខ្លួនស្ត្រីម្នាក់ ករណីឆបោកអោយចូលបម្រើការងាររាជការស៊ីល និងប៉ូលិស
ព័ត៌មាន
1.62K

សៀមរាប៖ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក អោយចូលបម្រើការងាររាជការ ស៊ីល និងប៉ូលិស។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យខាងលើមានឈ្មោះ កែវ សីលា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដកហូតបានវត្ថុតាងរួមមាន៖ ឯកសណ្ឋានប៉ូលិស០១ឈុត,កាតសម្គាល់ខ្លួន៣សន្លឹក។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាតការតាមផ្លូវច្បាប់៕