​ភ្នំពេញក្រោន នឹងត្រូវស្វាគមន៍បឹងកេត បើកឆាកលីកកំពូលរដូវកាលថ្មីថៃ្ងសៅរ៍នេះ

​ក្រុមខ្លាំង២ ប្រចាំប្រទេសកម្ពុជា នឹងត្រូវជួបតទល់គ្នានៅថៃ្ងសែ្អកនេះ ក្នុងការប្រកួតបើកឆាកពានរង្វាន់លីកកំពូលកម្ពុជា ឫ Metfone Cambodia League ឆ្នាំ២០១៩ ពោលគឺជាការជួបគ្នារវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេត ក្នុងកីឡដ្ឋាន RSN។ ការប្រកួតដែលនឹងចាប់ផ្ដើមលេងនៅម៉ោង៦ល្ងាចសែ្អកនេះ គឺជាការប្រកួតសប្ដាហ៍ដំបូងនៃរដូវកាលថ្មី ដោយក្រុមទាំង២ បានត្រៀមខ្លួនរួចជាស្រេចមុននឹងឈានចូលរដូវកាលថ្មី ដូចជាការប្រកួតសមជើងជាមួយក្រុមផ្សេងៗ និងការធើ្វដំណើរទៅបោះជម្រុំហ្វឹកហាត់ជាដើម។

ហើយក្នុងនោះ ក៏មាន២គូទៀតធើ្វការប្រកួតក្នុងថៃ្ងសៅរ៍ផងដែ គឺអគ្គិសនីកម្ពុជា ប៉ះខេត្ដកំពង់ចាម និងគីរីវង់សុខសែនជ័យ ប៉ះសាលាបាល់ទាត់បាទី ម៉ោង ៣:៣០នាទីរសៀលដូចគ្នា។

សម្រាប់ថៃ្ងអាទិត្យវិញ អាស៊ីអឺរ៉ុប ប៉ះម្ចាស់ការពារតំណែងជើងឯក ណាហ្គាវើល, វិសាខា ប៉ះសូលទីឡូអង្គរ ម៉ោង ៣:៣០នាទីរសៀលដូចគ្នា ខណៈ ព្រះខ័នរាជស្វាយរៀង ប៉ះអគ្គស្នងការដ្ឋាននគរបាលជាតិ និងចុងក្រោយគឺក្រសួងការពារជាតិ ប៉ះអង្គរថាយហ្គឺរ ម៉ោង៦ល្ងាចដូចគ្នា៕