តើBaleនឹងត្រូវចេញReal Madrid? ខណៈដែលការ​បោះឆ្នោត​របស់​អ្នក​គាំទ្រ​Real មាន​តែ​៨%​ប៉ុណ្ណោះ​ចង់​ឲ្យ​Bale​​នៅ​បន្ត

​អ្នក​គាំទ្រ​​របស់ Real Madrid ចំនួន​៤០​ម៉ឺន​នាក់បានធ្វើ​ការ​បោះឆ្នោត​​​​តាមរយៈ​អនឡាញ ឃើញ​ថា​មាន​តែ​៨​%​​ប៉ុណ្ណោះ ចង់​ឲ្យ​អ្នក​ចាត់​ការ​ថ្មី Zinedine Zidane ទុក​ Gareth Bale លេង​ទៅ​រដូវ​កាល​ក្រោយ។ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ធ្លាប់​សាង​ស្នាដៃ​​ជួយ​អធិរាជ​ស​ឈ្នះ​ពាន Champions League ៣​ដង​ជាប់​គ្នា។ យ៉ាងណា តាម​ការ​បោះឆ្នោត​​លើ​អនឡាញ​បាន​បង្ហាញ​លទ្ធផល មិន​ចង់​ឲ្យ Bale បន្ត​នៅ​Madrid​ទៀត​ទេ ​នៅ​រដូវ​កាល​ក្រោយ។

Eden Hazard ​ជា​បេក្ខភាព​នាំ​​មុខ​ ដែល​អ្នក​គាំទ្រ Real Madrid ​បាន​បោះឆ្នោត​​ចង់​ឲ្យ​មក​ចូលរួម​ជាមួយ​ពួក​គេ​នៅ​រដូវ​កាល​ក្រោយ។ មួយ​រយៈ​ចុងក្រោយ Bale ហាក់​មិន​សប្បាយ​ចិត្ត​នៅ​ទីក្រុង Madrid ដោយ​មាន​ការ​រិះគន់​ពី​អ្នក​គាំទ្រ​ចំពោះ​ទម្រង់​លេង និង​មាន​បញ្ហា​ជាមួយ​មិត្ត​រួម​ក្រុម។ កីឡាករ​តម្លៃ​ខ្លួន៧៧​​លាន​ផោន​អតីត​សមាជិក​របស់ Spurs កំពុង​មាន​ការ​ទាក់ទង​​ទៅ​លេង​នៅ Premier League ជា​ពិសេស​ Man Utd ចង់​បាន៕

ប្រភព៖ The Sun