(ព័ត៌មានបន្ថែម) បុរសជនជាតិបរទេសម្នាក់ មិនដឹងថាមានវិបត្តិអ្វី លោតពីលើសណ្ឋាគារ«អាម៉ារី» ទើមកលើរថយន្ត ស្លាប់ភ្លាមៗមួយរំពេច
ព័ត៌មាន
1.44K

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) បុរសជនជាតិបរទេសម្នាក់ មិនដឹងថាមានវិបត្តិអ្វីនោះទេ បានលោតពីលើផ្ទះសំណាក់ម៉ារីយ៉ា មកទើលើរថយន្តមួយគ្រឿង ដែលចតចោល បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានបងស្រីម្នាក់កំពុងតែឡាយវីឌីអូលេង ស្រាប់តែឃើញបុរសដែលជាជនជាតិបរទេសម្នាក់ វ័យរៀងចំណាស់ដែរ បានលោតពីលើសណ្ឋាគារអាម៉ារី ធ្លាក់ចុះមកត្រូវនឹងរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច​ ហើយភ្លាមៗមានរថយន្តសាមុយ បានចុះមកជួយសង្គ្រោះជនរងគ្រោះដល់កន្លែងកើតហេតុផងដែរ តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកំពុងពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវឲ្យបានច្បាស់ ថាតើករណីនេះបណ្តាលមកពីអ្វីឲ្យប្រាកដ ៕