TVFB នាំយកថវិកាឧកញ៉ាចិត្តធម៌​ ស្រី ចាន់ថន ទៅប្រគល់ឲ្យកីឡាករ សំបូរ សុភ័ណ្ឌ ដល់ខេត្តបាត់ដំបង ដោយកីឡាករត្រូលសំបូរទាំង២នាក់បងប្អូន ឆ្លើយតបទៅកាន់ក្រសួងថា« គ្មានភាពកក់ក្តៅត្រង់ណាបន្តិចនោះទេ» !!!
ព័ត៌មាន
1.67K

បាត់ដំបង៖ នៅរសៀលថ្ងៃទី ១៤ ខែមីនា​ ឆ្នាំ២០១៩​នេះ​ ក្រុមការងារសារព័ត៌មាន​ TVFB បានមកដល់​ គេហដ្ឋានរបស់កីឡាករកាយវប្បកម្ម​ សំបូរ​ សុភ័ណ​ ផ្ទាល់តែម្តង​ ដែលស្ថិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង​ ។

ថ្ងៃនេះដែរ លោក​ សុវណ្ណ​ រិទ្ធី​ បាននាំយកនូវថវិការបស់លោក​ឧកញ៉ា​ចិត្តធម៌​ ស្រី​ ចាន់ថន​ មកជូនដល់កីឡាករ​ សំបូរ​ សុភ័ណ​ ចំនួន​ ២០០០ដុល្លារ​ ផងដែរ​ ។

ក្នុងនោះ លោក សំបូរណាន ក៏ដូចជា លោក សំបូរ​ សុភ័ណ្ឌ បានបដិសេធចំពោះការឆ្លើយតបរបស់ក្រសួង ថាមានការទទួលយ៉ាងកក់ក្តៅ ទាំងដែលលោកគ្មានភាពកក់ក្តៅក្នុងចិត្តអ្វីទាល់តែសោះ ព្រោះការបកស្រាយនេះមិនពិត។ មិនតែប៉ុណ្ណោះ កីឡាករ កាយវប្បកម្ម ត្រកូលសំបូរ ទាំង២នាក់បានសូមណូមពរ​សុំឲ្យខាងក្រសួងមេត្តាគិតឡើងវិញរឿងប្រាក់រង្វាន់ ហើយប្រសិនបើខាងក្រសួងមានដំណោះស្រាយសមរម្យចំពោះគាត់ គាត់ទាំង២នាក់បងប្អូន អាចនឹងចូលប្រកួតតំណាងជាតិវិញក៏ថាបាន ។

ចង់ដឹងថា​ លោក​ សំបូរ​ សុភ័ណ​ មានអ្វីចង់បកស្រាយអ្វីបន្ថែមទៀត​ សូមទស្សនាកិច្ចសម្ភាសន៍របស់លោក​ សុវណ្ណ​ រិទ្ធី​ ៕