ទំនេរខ្លាំងពេក! យកគ្រាប់មីនមិនទាន់ផ្ទុះ ដំយករំសេវ ផ្ទុះរបួសធ្ងន់
ព័ត៌មាន
607

រតនគិរី៖ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈដែលយកគ្រាប់មីនមិនទាន់ផ្ទុះ មកដំវាយបំបែក បណ្តាលឲ្យផ្ទុះកក្រើកធរណី រងរបួសធ្ងន់ ហូរឈាមដាបខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេវ សិញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិច្រាយ បានរងរបួសធ្ងនើ ខណៈដែលយកគ្រាប់រំសេវមិនទាន់ផ្ទុះ មកដំយករំសេវ​ ស្រាប់តែផ្ទុះរងរបួសធ្ងន់ ហូរឈាមដាបខ្លួន ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពអូរយ៉ាដាវ៕