Zidane ជួបរឿងមួយត្រូវឈឺក្បាល សម្រាប់ការប្រកួតចុងសប្ដាហ៍នេះ ​

លោក Zidane បានចូលខ្លួនមកដឹកនាំក្រុម Real Madrid សារជាថ្មី ហើយបានបង្ហាញខ្លួនលើកដំបូង​ក្នុងការហ្វឹកហាត់ នៅថ្ងៃពុធនេះ ជាមួយនឹងរឿងដែលត្រូវឈឺក្បាល។ គ្រូបង្វឹកសញ្ជាតិបារាំង ពិបាកក្នុងការជ្រើសរើសថាតើ កីឡាកររូបណា ត្រូវលេងជំនួសតំណែង ខ្សែបម្រើការពារ Casemiro ក្នុងជំនួបទល់នឹង Celta Vigo នៅថ្ងៃសៅរ៍ខាងមុខ។

ខ្សែបម្រើប្រេស៊ីលនេះ ទទួលបានកាតក្រហមលើកដំបូង ក្នុងអាជីពរបស់ខ្លួន ក្នុងការប្រកួតទល់នឹងក្រុម Real Valladolid កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយមិនមានកីឡាករដែលលេងតំណែងដូចរូបគេមកជំនួសឡើយ។

ដោយឡែក Marcos Llorente ដែលអាចជំនួស​តំណែង​Casemiro ដោយសារតែមានបញ្ហារបួស មិនអាចចូលលេងបានឡើយ។ ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ បានចូលរួមហ្វឹកហាត់ កាលពីថ្ងៃពុធ ប៉ុន្ដែរូបគេហ្វឹកហាត់តែម្នាក់ឯង ហើយមិនទាន់អាចលេងបាល់បាននៅឡើយទេ។

Toni Kroos អាចជាជម្រើសសម្រា​ប់តំណែងនេះ បើទោះបីជារូបគេធ្លាប់និយាយថា គេមិនមែនជា Casemiro ហើយគេក៏មិនចូលចិត្តតំណែងនេះដែរ៕

ប្រភព៖ AS