ប៉ូលិសដែលល្បីគាបស៊ីឆៅៗពេលរាត្រី ពេលនេះត្រូវបានចាប់ខ្លួន ករណីប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ
ព័ត៌មាន
3.09K

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីប្លន់ទ្រព្យសម្បត្តិពីបងប្អូនប្រជាពលរដ្ឋពេលរាត្រី ខណៈដែលក្នុងចំណោមបក្ខពួកជនសង្ស័យទាំង៥នាក់នេះ មានប៉ូលិសដែលល្បីខាងគាបស៊ីពេលរាត្រីផងដែរ។

ការបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោយពីពួកគេ បានប្លន់យកលុយ និងសម្ភារៈមួយចំនួន ពីក្នុងផ្ទះបើកណេតលេខ០៨សេ ផ្លូវ២៧០ ក្នុងភូមិ០៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ជនរងគ្រោះមានឈ្មោះ អេង ច័ន្ទឌី ភេទស្រី អាយុ២៥ឆ្នាំ។

ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ កម្លាំងការិយាល័យជំនាញ បានបើកប្រតិបត្តិការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៥នាក់ (ក្នុងនោះមានស្រីម្នាក់) មុខផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,នៅខាងមុខមន្ទីរពេទ្យរុស្ស៊ី ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និងនៅក្បែរកន្លែងបន្សាបគ្រឿងញៀន BTA ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងចុងក្រោយនៅឯខេត្តកំពត។

ជនសង្ស័យជាក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះរួមមាន៖ ឈ្មោះ លន់ ស៊ីវថេង, ផេង យុទ្ធនា, កញ្ញា ហៀង ស្រីដែត, ស៊ន់ សេរីវិចិត្រ និង គង់ សុវណ្ណ។

ចំណែកវត្ថុតាងដកហូតបានវត្ថុតាងរួមមាន៖ អាវុធខ្លី ០១ដើម ម៉ាកកា៥៩ បង់ចំនួន០១ គ្រាប់ចំនួន០៧ ជាមួយទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត រួមនិងម៉ូតូ២គ្រឿងផងដែរ ក្នុងនោះមានម៉ាកហុងដាប៊ិត សេរីឆ្នាំ២០១៨ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GR-6847 និងមួយគ្រឿងទៀតម៉ាក Zoomer X ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AA-2166 ជារបស់ជនរងគ្រោះ ដែលក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់បាន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមីនាកន្លងទៅ ស្ថិតនៅចំណុចខាងមុខសាលារៀនចំរលនផល ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ៕