ក្តៅៗ Facebook ប្រាប់​​មូលហេតុ ដែល​​គាំង​បើក​មិន​ចេញទូទាំងពិភពលោក
បច្ចេកវិទ្យា
3.2K

នៅ​លើ​គណនី​ twitterផ្លូវការ​របស់​ ​Facebook បាន​ប្រកាស​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ ​គាំង​បើក​មិន​ចេញ​តាំង​ពី​ល្ងាច​​ថ្ងៃ​ទី ១៣ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ១៤ បណ្ដាល​មក​ពី ការ​បិទ Server ដើម្បី​ជួស​ជុល​បញ្ហា​ខ្លះ​។ 

មិន​ត្រឹម​តែ Facebook ប៉ុណ្ណោះ​ទេ ​សូម្បី​តែ WhatApp, Instagram ក៏​មិន​អាច​បើក​បាន​ដូច​គ្នា​ផង​ដែរ។ 

​ត្បិត​ថា ​អ្នក​ខ្លះ​អាច​បើក​បាន ក៏​ប៉ុន្តែមុខងារ​ខ្លះ​ ​នៅ​មិន​ទាន់​ដំណើរការ​ឡើង​វិញ​បាន​ដូច​ដើម​ទេ ដូច​ជា Page ខ្លះ​មិន​អាច​​ផុស​​បាន​ ជាដើម។

យ៉ាង​ណា​ក្តី Facebook ក៏​បាន​បញ្ជាក់​ថា នឹង​ត្រឡប់​មក​វិញ​ដូច​ដើមឆាប់ៗ​៕

ប្រភព៖ Independent