ពិតជាសាហាវណាស់!​ គេចូលទៅហូបមីហិរសោះ មករករឿងគេ ខឹងពេកនាំបក្ខពួកមកវាយសម្លាប់វិញ!
ព័ត៌មាន
3.79K

កណ្តាល​៖ បុរសម្នាក់ ត្រូវបានជនបង្កមួយក្រុមព្រួតវាយ ប្រដាប់ដោយដែកបំពង់ទីប ដាវ ដំបង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនរងគ្រោះឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មកហូបមីហិរជាប់ផ្ទះជនរងគ្រោះ ស្រាប់តែពេលកំពុងហូបជនរងគ្រោះ មានសភាពស្រវឹង បានទៅរករឿង និងវាយជនសង្ស័យ ទើបជនសង្ស័យខឹង បានជិះម៉ូតូចេញបាត់ទៅប្រហែល ១៥នាទី ក៏នាំបក្ខពួកប្រហែល៥នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយ ដាវ ដំបង និងដែកបំពង់ទីប ព្រួតវាយមកលើជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង រួចប្រញាប់នាំគ្នាគេចខ្លួនបាត់អស់។

​ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព និងដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកចាត់ការតាមច្បាប់បន្តទៀត និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី៕