រឹតតែពិសេសទៀតហើយ Blind order F11 Pro ចាប់ពីថ្ងៃនេះទៅ លោកអ្នកនឹងមានសំណាងទាំងអស់គ្នា
បច្ចេកវិទ្យា
557

ថ្ងៃនេះ ក្រុមហ៊ុន​ OPPO បានប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ពួកគេ ក្នុងកម្មវិធី Blind Order F11 Pro នឹងទទួលបានឱកាសពិសេសៗ មិនធ្លាប់មានពីមុនមក បន្ទាប់ពីបានបង្ហាញខ្លួនកូនពៅត្រកូល F11 Pro នៅតាមបណ្តាញសង្គមរួចមក ។ 

យោងតាមគេហទំព័រផ្លូវការនោះបានបញ្ជាក់ថា កម្មវិធី Blind Order F11 Pro របស់ក្រុមហ៊ុន OPPO នឹងធ្វើការផ្តល់ជូនសំណាងជាពិសេសចំពោះអតិថិជនដែលបានកម្មង់ទុកមុននូវទូរស័ព្ទ F11 Pro ពីតាមបណ្តាហាងលក់ទូរស័ព្ទ OPPO នានា ចំនួន១១នាក់ពីក្នុងចំណោមអ្នកកម្មង់ទុកមុនទូរស័ព្ទ F11 Pro ទាំងអស់ ពីតាមបណ្តាហាងលក់ទូរស័ព្ទទាំងនោះ ចាប់ពី ថ្ងៃទី ១០ ដល់ថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៩ ដោយក្រុមហ៊ុនOPPO នឹងធ្វើការប្រកាសឈ្មោះអ្នកមានសំណាងចំនួន ម្នាក់ជារៀងរាល់ថ្ងៃ នៅលើគេហទំព័រផ្លូវការរបស់ស្មាតហ្វូនរបស់ OPPO តែប៉ុណ្ណោះ។ អ្នកដែលមានដែលមានសំណាងពីកម្មវិធី នេះនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event F11 Pro នាពេលខាងមុខ ដោយពួកគេទាំង១១នាក់​នឹងទទួលបានការ ស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ចំនួនមួយយប់ ការទទួលទានអាហារឆ្ងាញ់ពិសារនៅក្នុងកម្មវិធី Launching Event ទទួល បានកាដូ អាវយឺតដែលមានរូបថតតារាតំណាងក្រុមហ៊ុន OPPO និងហត្ថលេខារបស់ពួកគេនៅលើអាវ ព្រមទាំងអាចជួបជាមួយ កំពូលតារាចំរៀងល្បីៗប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងផ្តល់ថវិការចំនួន៣០ដុល្លារក្នុងការធ្វើដំណើរ ជា ពិសេសគឺទទួលបានទូរស័ព្ទទំនើបនិងថ្មីស្រឡាង F11 Pro ប្រើប្រាស់មុនគេភ្លាមៗតែម្តង ជាមួយនឹងតម្លៃដែលពួកគេបាន កម្មង់ទុកមុននោះ ។ ម្យ៉ាងវិញទៀតគេហទំព័រផ្លូវការរដដែលនោះក៏បានបញ្ជាក់បន្ថែមថា ទោះបីកម្មវិធីជ្រើសរើសអ្នកមានសំណាង ទាំង១១នាក់ នឹងត្រូវ បញ្ចប់នៅថ្ងៃទី១៨ខែមិនាឆ្នាំ២០១៩ក៏ពិតមែនក៏ ប៉ុន្តែលោកអ្នកជាអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO នៅតែអាចធ្វើការ Blind Order F11 Pro នេះបានរហូតដល់ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ បានដដែល គ្រាន់តែលោក អ្នកមិនមានឱកាសបាន ចូលរួមកម្មវិធី។