ពិតជាគំរូខ្លាំងណាស់!!! ដោយក្តីអាណិតអាសូរ កំពូលតារាចម្រៀង លោក ខេមរៈ សេរីមន្ត ជួយឧបត្ថម្ភថវិកាចំនួន១០០០ដុល្លារ ដល់កីឡាករ សំបូរ សុភ័ណ្ឌ
កម្សាន្ត
4.94K

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានវីដេអូឡាយ សម្ភាសន៍ផ្ទាល់ របស់ក្រុមការងារ TVFB ជាមួយនិងលោក សំបូរ សុភ័ណ្ឌ និង កីឡាករ សំបូរ ណាន រួចមក ស្រាប់តែភ្លាមៗនោះ កំពូលតារាចម្រៀង ដ៏មានប្រជាប្រិយភាព គឺលោក ខេមរៈ សេរីមន្ត បានទំនាក់ទំនង មកកាន់លោក សុវណ្ណរិទ្ធី ដោយធ្វើរឿងមួយ គួរឲ្យគោរពនិងសរសើរបំផុត។

កំពូលតារាចម្រៀង លោក ខេមរៈ សេរីមន្ត បាននិយាយប្រាប់លោក សុវណ្ណរិទ្ធី TVFB ឲ្យដឹងថា ពេលដែលលោក បានឃើញវីដេអូឡាយ រួចហើយ លោក ខេមរៈ សេរីមន្ត ពិតជាក្តួលក្តួល និងមានការអាណិតអាសូរ ជាពន់ពេកចំពោះការលំបាករបស់ កីឡាករ កាយវប្បកម្មកម្ពុជា « សំបូរ សុភ័ណ្ឌ» ហើយលោកក៏មានការអាណិតអាសូរ និងផ្តល់ថវិកាផ្ទាល់ខ្លួន ចំនួន១០០០ដុល្លារ ជូនដល់កីឡាករ សំបូរ សុភ័ណ្ឌ ទុកជាការលើកទឹកចិត្តផងដែរ ។ មិនតែប៉ុណ្ណោះលោក ខេមរៈ សេរីមន្ត បានបន្តថា សូមឲ្យខាងក្រសួងពាក់ព័ន្ធ មេត្តាជួយពិចារណាឡើងវិញ ចំពោះបញ្ហាប្រាក់រង្វាន់នេះ ដើម្បីជូនភាពយុត្តិធម៌ដល់កីឡាករជាតិរបស់យើង៕