អបអរសាទរ! តារាចម្រៀងលោក សុខ រក្សា និងកញ្ញា កុល ដាវី ចូលរោងការនៅថ្ងៃស្អែកនេះហើយ
កម្សាន្ត
2.2K

ភ្នំពេញ៖ តារាចម្រៀងប្រុសលោក សុខ រក្សា និងតារាសម្តែងស្រី​ កុល ដាវី ដឹកដៃគ្នាចូលពិធីរៀបអាពាហ៍ពិពាហ៍ជាផ្លូវការតាមប្រពៃណីខ្មែរហើយ ដោយនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ គឺជាថ្ងៃសូត្រមន្ត ឃុំរោងរបស់អ្នកទាំងពីរ។

ក្នុងនោះតារាសម្តែង ប្រុសស្រី និងមហាជនជាច្រើនរូបបានសម្តែងក្តីអបអរ និងជូនពរគូស្នេហ៍មួយគូនេះតាមរយៈបណ្តាញសង្គម។

នៅល្ងាចនេះដែរ មានវត្តមានចាស់ទុំចូលរួមក្នុងពិធីសូត្រមន្ត យ៉ាងច្រើបកុះករក្នុងបុរីជិបម៉ុងលេន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក សុខ រក្សា និង កញ្ញា កុល ដាវី នឹងចូលរោងការតាមប្រពៃណីនៅថ្ងៃស្អែកនេះគឺថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសប្រុសស្រីជាច្រើននាក់៕