បទ « បងប្រែ » ដែលទទួលបានកាគាំទ្រយ៉ាងច្រើននោះ ឥឡូវបានចេញ MV Trailer មកហើយ មិនទាន់បានប៉ុន្មានថ្ងៃផង មានអ្នកគាំទ្រយ៉ាងច្រើន
កម្សាន្ត
1.93K

រាជធានីភ្នំពេញ ៖ ពេលនេះប្រិយមិត្ត និងមិត្តៗ យុវវ័យពិតជាប្លែកអារម្មណ៍ទៀតហើយ នៃការបញ្ចេញបទចម្រៀង « បងប្រែ » ដែលទទួលបានកាគាំទ្រយ៉ាងច្រើននោះ ។

ឥឡូវនេះបាន ចេញ Official Short Film Trailer ដែលច្រៀងដោយក្រុម DARK STORMZ BAND របស់ក្រុមហ៊ុន SEILA RECORDS ក៏បានត្រឡប់មកវិញហើយ ជាមួយនិង Short Film ជាសាច់រឿងស្នេហា ប្រហារផ្លូវចិត្តយុវវ័យបច្ចប្បន្នជាច្រើនទៀតផងដែរ ។

តាមរយ: ការដឹកនាំសម្ដែងនៃបទចម្រៀង « បងប្រែ »បានធ្វើឲ្យយុវជនជាច្រើនចាប់អារម្មណ៍ Share ចែករំលែកជាច្រើននៅក្នុងបណ្ដាញសង្គមFacebook ផងដែរ។

សម្រាប់បទចំរៀង « បងប្រែ » ច្រៀងដោយ ក្រុម DARK STORMZ BAND ដែលប្រិយមិត្តធ្លាប់ស្តាប់នៃចម្រៀង អន្លង់អន្លូចបែបមនោសញ្ចេតនា នឹងចេញវីដេអូ MV ជាផ្លូវការនៅពេលឆាប់ៗនេះផងដែរ ។

តោះចង់ដឹងច្បាស់មកទស្សនា MV trailer នៃបទចម្រៀង« បងប្រែ »ទាំងអស់គ្នា ៖