បវកញ្ញា «Miss Plenet International» មកពី ៣៤ប្រទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក រំលេច​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​កម្ពុជា ពិត​ជា​ស្រស់​ស្អាត និង​ទាក់ទាញ!
កម្សាន្ត
1.13K

ភ្នំពេញ៖ ជាការពិត ក្នុងឈុតសម្លៀកបំពាក់ ប្រពៃណី បវរកញ្ញា តំណាងប្រទេសទាំង៣៤ មកពីជុំវិញពិភពលោក ពិតជាមានរូបសម្រស់ កាន់តែស្រស់ស្អាត និងលេចធ្លោជាទីបំផុត ហើយបវរកញ្ញានីមួយៗ ពោរពេញដោយទឹកមុខ យ៉ាងស្រស់បំព្រង និងភាពជឿជាក់រៀងៗខ្លួន នៅពេលដែលបាន ឈុតប្រពឹ៏ណ៌ របស់ ប្រទេសកម្ពុជា។

បវកញ្ញា «Miss Plenet International» មកពី ៣៤ប្រទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក បាននឹងកំពុងតែបំពេញបេកសកកម្មយ៉ាងមមាញឹក ក្នុងដំណើរឆ្ពោះទៅកាន់ ការគ្រងមកុដរាជនីសម្រស់លើកដំបូង ក្នុងកម្មវិធី «Miss Planet International ២០១៩» ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញ បេក្ខភាពបវកញ្ញាទាំង៣៤រូប បានមកកាន់ទឹកដីខេត្តសៀមរាប ដើម្បីថតរូបឈុតតំណាងជាតិរបស់ខ្លួន បែបប្រពៃណីខ្មែរ ដែលបង្ហាញនូវភាពទន់ភ្លន់ ស្រស់ស្អាត ជាមួយនឹងឥរិយាបថ យ៉ាងសមសួន ផ្សព្វផ្សាយ ពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

បើក្រឡេកទៅមើលសម្រស់បវរកញ្ញា ដែលជាតំណាង របស់ប្រទេសកម្ពុជា គឺកញ្ញា រីចំណាន កល្យាណ គឺពិតជាមានរូបសម្រស់កាន់តែស្រស់ស្អាត សមសួន នៅពេលដែល រំលេចសម្រស់ដ៏ល្អឯក ក្នុងឈុតប្រពៃណីកម្ពុជា និងពិតជាស័ក្តិសម ធ្វើជាបវរកញ្ញាឯក តំណាងឲ្យកម្ពុជា ក្នុងការប្រកួតដណ្ដើមយកមកុដ រាជនីសម្រស់ក្នុងកម្មវិធី ដ៏ធំលំដាប់ពិភពលោក «Miss Planet International ២០១៩» ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង បវកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ ឬ(Miss Plenet Internation 2019) បានចាប់ផ្តើមធ្វើការប្រកួតប្រជែង ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ ហើយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តឡើ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ដែលបវរកញ្ញា រីចំណាន កល្យាណ គឺជាបេក្ខភាព តំណាងឲ្យប្រទេសកម្ពុជា៕