ខ្ញុង ភ័យបាត់ប្តីជាច្រើនថ្ងៃ ប្រកាសរកផងអីផង ចុងក្រោយប្តីមកវិញជូនកាដូចិញ្ចៀនពេជ្រយ៉ាងធំ
កម្សាន្ត
1.86K

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើល ក្រោយនាងខ្ញុង បានប្រកាសរកស្វាមី ដោយបានលើកឡើងថា ប្តីរបស់នាងបានអន់ចិត្តព្រោះតែនាងបង្ហោះវីដេអូក្នុងMV ដែលមានសាច់រឿងប្តីមានស្រីក្បត់ចិត្ត រហូតមានការយល់ច្រឡំធ្វើឲ្យប្រិយមិត្តមួយចំនួន ផ្ទុះការខឹងសម្បារជាមួយស្វាមីនាងខ្ញុង រហូតធ្វើឲ្យលោកខឹងក៏បានចេញពីផ្ទះអស់រយៈពេល៧ថ្ងៃ។

ក្រោយមកស្រាប់តែម្សិលមិញនេះ ខ្ញុង បានបង្ហោះនៅលើ Facebook ថា “ទៅចោលអូនចំថ្ងៃបុណ្យនៃក្តីស្រលាញ់ដឹងអីមកវិញបានកាដូធំសោះ។ អរគុណប្តី! ស្រលាញ់បងណាស់។ បងប្អូនខ្លះដែលមិនចូលចិត្តយើងគេអាចជេដៀល។ តែចង់ប្រាប់ថាអត់ខ្វល់ទេ។ ព្រោះយើងមិនអាចតម្រូវ ចិត្តគេគ្រប់គ្នាបានឡើយ។ (ចង្កៀងផ្ទះណា ភ្លឺផ្ទះហ្នឹង) អគុណបងប្អូនដែលស្រលាញ់គ្រួសារខ្ញុំ” ៕