ក្តៅៗ! ខ្ញុង ប្រកាសតាមរកស្វាមីដែលបានចេញពីផ្ទះទាំងយប់ ព្រោះអន់ចិត្តដែលខ្ញុង បង្ហោះវីដេអូថាប្តីក្បត់ចិត្តធ្វើឲ្យគេរិះគន់គាត់ខ្លាំងៗ
កម្សាន្ត
7.01K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលថ្មីមួយទៀតហើយ ខណៈដែល អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែង និងចម្រៀង នៅកម្ពុជា បានបង្ហោះស្វែងរកស្វាមី ក្រោយពីប្តីរបស់នាង បានតូចចិត្តនឹងនាងដែលបានបង្ហោះវីដេអូសាច់រឿងខ្លីក្នុងMV ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថា គាត់ជាប្រុសមិនល្អ រហូតមានការរិះគន់យ៉ាងខ្លាំង។

ក្នុងនោះដែរ ខ្ញុង បានបង្ហោះទាំងស្រុងថា ៖ «ដំណឹងស្វែងរកប្តី នាងខ្ញុំឈ្មោះ ស្រេង សុកាន់ដា ហៅ ខ្ញុង បានបាត់ប្តីឈ្មោះ អុំ ក្សត្រា ហៅ កៃដរ នៅថ្ងៃទី ១៤.0២.២០១៩ នៅវេលាម៉ោង៧និង៣០នាទី ល្ងាច រហូតដល់ថ្ងៃនេះ មិនឃើញមកផ្ទះ មូលហេតុ៖ គឺមកពីខ្ញុំបង្ហោះវីដេអូខ្លីក្នុងរឿង លោកប្តី ធ្វើឲ្យបងប្អូនយល់ច្រឡំថាប្តីខ្ញុំក្បត់ខ្ញុំហើយលួចមានស្រី ខ្លះនាំគ្នាជេគាត់ ទើបគាត់ខឹងអន់ចិត្តរត់ចោលផ្ទះ មិនដឹងរសាត់អណ្តែតដល់ណាទេ បើបងប្អូនណាប្រទះឃើងជួយនាំគាត់មកផ្ទះវិញបាន នាងខ្ញុំនឹងជូនសាច់ក្រក៥kg សូមជួយស៊ែរយកតែបុណ្យទៅ ឲ្យឆាប់រកឃើញព្រោះខ្ញុំនឹកប្តីខ្ញុំចង់ឆ្កួតហើយ បើប្តីលឺហើយប្រញាប់មកផ្ទះអូននឹងអាលបានសុំទោស ដែលធ្វើឲ្យគេយល់ច្រឡំលើឯង»៕

សូមទស្សនាវីដេអូការLive របស់នាង ដើម្បីជ្រាបកាន់តែច្បាស់៖