ភ្នំពេញ៖ ស្រ្ដីម្នាក់បានលោតពីលើស្ពានជ្រោយចង្វារបំណងសម្លាប់ខ្លួន តែពេលធ្លាក់ចូលទឹកក៏ស្រែកហៅគេឲ្យជួយវិញ ត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទដែលនៅជិតនោះជួយសង្គ្រោះទាន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៤និង១៥នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតក្នុងង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុ គឺគាត់បានឃើញស្ត្រីម្នាក់បានលោតចុះពីលើស្ពានជ្រោយចង្វារ ហើយពេលដែលបានធ្លាក់ចូលទឹកទន្លេរ គាត់ក៏បានស្រែកឆោរឡោឲ្យអ្នកនេសាទដែលនៅជិតនោះជួយ សំណាងល្អក៏ត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ នឹងបានធ្វើការសាកសួរនាំពីមូលហេតុដែលបណ្តាលឲ្យគាត់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនបែបនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ នឹងបាននាំខ្លួនស្រ្តីខាងលើដែលបានលោតទឹកសម្លាប់ខ្លួននោះ ទៅធ្វើការសួរនាំផងដែរ៕





