ម៉ូតូវ៉េវអាល់ហ្វា​ បោះពួយទៅបុកនឹងរថយន្តកំពុងចតស្ងៀម ស្លាប់ម្នាក់ របួសធ្ងន់២នាក់នៅពោធិ៍សាត់
ព័ត៌មាន
567

ពោធិ៍សាត់៖ ម៉ូតូវ៉េវអាល់ហ្វាជិះគ្នា៣នាក់ ទៅបុករថយន្តកំពុងចតស្ងៀមលើកឈើ ពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ​៥៥​ ចន្លោះគីឡូម៉ែត្រ​លេខ​៩០-៩១​ ​ភូមិ​​ស្ទឹង​ថ្មី​ ឃុំប្រម៉ោយ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក​វ៉េវ​អាល់ហ្វា​ ពណ៌​ខ្មៅ​ គ្មានស្លាកលេខ ជិះគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងដែលកំពុងចតស្ងៀមលើកឈើ ម៉ាកហ៊ីយ៉ាន់ដាយ​ ពាក់​ស្លាក​លេខ​ កំពត​ 3A-0539 ពេញទំហឹង បណ្តាលអោយមនុស្សម្នាក់ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ និង២នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់៕