អាជ្ញាធរស្រុកប្រាសាទបាគង សម្រេចបញ្ឈប់ការដាក់លក់ក្រឡាននៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ដើម្បីការពារគ្រោះថ្នាក់​កើតឡើងជាយថាហេតុ
ព័ត៌មាន
598

សៀមរាប៖ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សយ សីហា មេឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង បានឲ្យដឹងថា អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន ដែលមកពីឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម បញ្ឈប់ការតាំងលក់ក្រឡានរបស់ពួកគាត់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងទឹកដីឃុំត្រពាំងធំ ជាបន្តទៀត ដោយហេតុថា​ ងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ជាមួយនឹងវិធានការរបស់អាជ្ញាធរស្រុកប្រាសាទបាគងនេះ ប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន បានឲ្យដឹងថា ពួកគាត់មិនបានជំទាស់តវ៉ាជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់នេះទេ ហើយពួកគាត់ក៏បានស្ម័គ្រចិត្តរុះរើតាមចំណាត់ការរបស់អាជ្ញាធរផងដែរ​​៕