សូមស៊ែរដើម្បីប្រយ័ត្ន! លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ ហើមមុខពោរដោយសារតែប្រតិកម្មថ្នាំ...
កម្សាន្ត
3.41K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គម ខណៈដែលលោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ ដែលជាប្រធានផ្នែកកម្មវិធីកម្សាន្តរបស់ CBS បានប្រតិកម្មថ្នាំហើមភ្នែកនិងមុខ ក្នុងរយៈពេលមិនដល់១ម៉ោង ក្រោយពីគាត់ហើមថ្គាម និងបានឲ្យគ្រូពេទ្យផ្សំថ្នាំបំបាត់អាការៈហើមថ្គាមនេះ ផ្ទុយទៅវិញបែរជាលើសដើម សារតែអាការៈប្រតិកម្មថ្នាំ។

ក្នុងនោះ លោក សុវណ្ណ ឬទ្ធី ក៏បានសូមណូមពរឲ្យ​បងប្អូន​មានការប្រុងប្រយត្ន័ជាមួយនឹងថ្នាំ​ ព្រោះលោកកើតអាការៈនេះ ក្រោយពីហើមថ្គាម ហើយក៏លេបថ្នាំបំបាត់​ហើម​ ស្រាប់តែប្រតិកម្មថ្នាំ​ហើម​ភ្នែកលិប​តែម្តង​ ហើយលោកមិនខ្មាស់ពីការបង្ហាញរូបភាពលោកក្នុងសភាពនេះនោះទេ ក្នុងគោលបំណងតែមួយ គឺដើម្បីឲ្យប្រជាពលរដ្ឋប្រយ័ត្ន៕ ​