សំបុត្រ​ចូលទស្សនាការប្រកួតពាន AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមលក់នៅថ្ងៃទី​១៤ ខាងមុខនេះហើយ

ដោយយោងតាមផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការប្រកាសតម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ ( AFF U​​-22 Championship 2019 ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពាក់កណ្ដាលខែកុម្ភៈនេះ។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​តម្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រកួត AFF U22 Championship 2019 ​ហើយ ដោយ​មាន​តម្លៃ​១​ម៉ឺន​រៀល ​និង​៥​ពាន់​រៀល។

គួរបញ្ជាក់ថា ពានរង្វាន់ AFF U-22 Championship 2019 ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ​នឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ខាងមុខ ដោយមាន​៨ក្រុមចូលរួម ក្នុងនោះក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈដែលពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន។

​ក្នុងនោះអ្នកគាំទ្រ​អាចចូលរួមទស្សនាដោយផ្ទាល់ នឹង​អាចទស្សនាបានផងដែរតាមរយៈស្ថានីយទូរទស្សន៍ MyTV និង CTN របស់ក្រុមហ៊ុន CBS ដែលនឹងទទួលសិទ្ធផ្សាយផ្ទាល់ទាំងស្រុងនៃការប្រកួតពានរង្វាន់នេះផងដែរ៕​