​Mbappe​ ចំណាយ​ប្រាក់២ម៉ឺន ៧ពាន់​ផោន​ ដើម្បី​រក​​​សព​អ្នក​បើក​យន្តហោះ​ដែល​បានធ្លាក់​ជាមួយ​Emiliano Sala​

តា​រា​បាល់ទាត់​វ័យក្មេង​បារាំង KylianMbappe​ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២ម៉ឺន ៧ផោន​ ដើម្បី​ស្វែងរកសាកសព​របស់​អ្នក​បើក​យន្តហោះ​ដែល​ធ្លាក់​ជាមួយ EmilianoSala គឺ​លោក David Ibbotson​។

​​លោក David Ibbotson ដែល​មាន​ស្រុកកំណើត​នៅ Lincolnshire ចក្រភព​អង់គ្លេស បាន​បើក​យន្តហោះធន​តូចជាមួយ​នឹង​ខ្សែប្រយុទ្ធ EmilianoSala​ ពី​ក្លិប​បារាំង Nantes ទៅកាន់​ប្រទេស​វែ​ល ហើយ​ក៏បាន​ធ្លា​ក់​នៅ​តំបន់​កោះ Guernsey កាលពី​ថ្ងៃ​ទី​២១ ខែ​មករា​។ ​

ហើយ​សាកសព​របស់ Sala​ ត្រូវ​បាន​គេ​រក​ឃើញ​ហើយ​ចុង​សប្ដាហ៍​កន្លងទៅ ចំណែកឯ​សាកសព​​​អ្នកបើក​យន្តហោះ គឺលោក David Ibbotson​នៅតែមិនទាន់​រក​ឃើញ​នៅឡើយ​ទេ។ ​ក្រៅពី Mbappe អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Gary Lineker​ ក៏បាន​បរិច្ចាគ ១ពាន់​ផោន​​ក្នុង​មូលនិធិ​នេះ​ផងដែរ។

ហើយ​​ចុង​សប្ដាហ៍​កន្លងទៅ​​ ​មូលនិធិ​នេះប្រមូល​បាន​ប្រាក់​ប្រមាណ ៧ពាន់​ផោន ​​សរុប​ថវិកា​មាន​នៅ​ពេល​នេះ ១៣ម៉ឺន​ផោន ខណៈ​ដែលគោលដៅ​នោះគឺ ៣០ម៉ឺន​ផោន​។ ​ម្ចាស់​ជ័យលាភី World Cup ជាមួយ​បារាំង Mbappe​ បាន​ចូល​រួម​ចំណែក​នេះ​ដោយ​ប្រើ​ឈ្មោះ Elie Lottin៕