អាណិតណាស់! ជិះម៉ូតូឌុបប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ គេចរថយន្តដួលខ្ទាតចូលរថយន្តកុងតឺន័រកិនអូសជាង១០ម៉ែត្ររបួសធ្ងន់
ព័ត៌មាន
439

ភ្នំពេញ​៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធដែលមានផ្ទៃពោះជិតគ្រប់ខែសម្រាលទៅហើយ បានគេចពីរថយន្តកុងតឺន័រមួយគ្រឿងទៀត ដួលខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនអូសជាង១០ម៉ែត្ររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្បែរ​ច្រកចូល​បុរី​អ័​រ​គី​ដេ ផ្លូវ​២០០៤ ក្នុង​សង្កាត់​អូ​របែកក្អម ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ​។

មុន​ពេល​កើតហេតុ ​ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា​ឌ្រី​ម ស៊េរី​០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FP-8279​ ជិះតាមបណ្តោយផ្លូវ​២០០៤ ពី​កើតទៅ​លិច​ ដល់ចំណុចកើតហេតុក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក VOLVO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D-2370​ បើកបរ​ពី​ជើ​ង​ទៅ​ត្បូងក្នុង​បំណង​បត់​ឆ្លងទៅ​ផ្លូវ​២០០៤ តែពេលនោះជនរងគ្រោះបានជិះគេច​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត បណ្តាលឲ្យដួលខ្ទាតចូលរថយន្តកិនអូសជាង១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕