ពិតជាប្រពៃរ៍ណាស់! តារាចម្រៀងកញ្ញា សុខ ពិសី ប្រកាសនឹងធ្វើរឿងមួយជាមួយលោកតា លោកយាយដែលជួបការខ្វះខាត នៅថ្ងៃ១៤កុម្ភៈ ...
កម្សាន្ត
1.13K

ភ្នំពេញ៖ ប្រិយមិត្តទាំងអស់ប្រាកដជាបានស្គាល់ហើយពីប្រជាប្រិយភាពរបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី ដែលកំពុងទាក់ទាញចិត្តយុវជន យុវតី នៅក្នុងប្រទេសឲ្យជក់ចិត្ត ដិតអារម្មណ៍យ៉ាងខ្លាំង ។

ជាក់ស្តែងនៅមុននេះបន្តិច កញ្ញា សុខ ពិសី បានបង្ហោះក្នុងផេករបស់កញ្ញាថា ៖ «ថ្ងៃទី14 កុម្ភៈ ទិវានៃក្តីស្រលាញ់ខាងមុខនេះនាងខ្ញុំ សុខពិសី ចង់អញ្ជើញលោកតា លោកយាយមកពិសារបាយថ្ងៃមួយពេលនិងជូនរបស់បន្តិចបន្តួចដល់ពួកគាត់ ដូច្នេះបើបងប្អូនបានស្គាល់លោកតា លោកយាយដែលខ្វះខាតសូមជួយទំនាក់ទំនងមកនាងខ្ញុំផងមុនថ្ងៃ14 កុម្ភៈ កាន់តែល្អងាយស្រួលនាងខ្ញុំកំណត់ចំនួន សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 093 77 61 91 សូមបញ្ចាក់ថា នាងខ្ញុំក៏មានឡានទទួលលោកតា លោកយាយផងដែរ រួមគ្នាសាងអំពើរល្អ » ៕