រន្ធត់! ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តកំពុងបើកតាមក្រោយ កិនស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
ព័ត៌មាន
392

ឧ​ត្ត​រ​មានជ័យ៖ មាមករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបុកប៉ះគ្នាខ្ទាតចូលរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨​យប់ ​ថ្ងៃទី​១១ ខែកុម្ភៈ ​ឆ្នាំ​២០១៩​ នៅលើ​​ផ្លូវ​លេខ​២៦២៥ នៅ​ភូមិ​-​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ​ខេត្តឧ​ត្ត​រ​មានជ័យ។​

​ជនរងគ្រោះដែលស្លាប់មាន​ឈ្មោះ មាឃ ភា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ជិះ​ម៉ូតូ​ម៉ាក់​ស្កុប​ពី ស៊េរី​២០១២ ស្លាក​លេខ​ កំពង់ចាម1E-5577 ព​ណ៌ស ​លាយ​ក្រហម បើក​​ពី​លិចទៅ​កើត បានបុក​ជាមួយនឹងម៉ូតូ សេ១២៥ ពណ៌ខ្មៅ ស៊េរី​២០១៩ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ1D-8656 បើក​​ពី​កើ​តទៅ​លិច(រងរបួសធ្ងន់​) ជិះ​ដោយ​ឈ្មោះ បូរាណ ពន្លឺ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង​។ ចំណែក​​​រថយន្ដ HYUNDAI TRACTOR , V​អង ស៊េរី​១៩៩៤ ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ3B-1257 បើកបរ​ពី​លិចទៅ​កើត

​អ្នកបើកបរ​រថយន្ដ​ឈ្មោះ ហេង ហ៊ា​ប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​លេខ​២ ឃុំ​គង​ជ័យ ស្រុក​កំចាយមា ខេត្តព្រៃវែង។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងបាននាំយក​​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី។ ចំណែក​សាកសព ត្រូវ​បានសមត្ថកិច្ចប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕​