អីក៏ខ្លាំងម្ល៉េះ! ផឹកស្រាស្រវឹង ចាប់រំលោភស្ត្រីម្នាក់បានសម្រេច ថែមទាំងប្រពន្ធជនសង្ស័យមកវាយជនរងគ្រោះទៀត
ព័ត៌មាន
579

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ ក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះភេទស្រី មានអាយុ៣៩ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ហ៊ិន ដា ហៅហ៊ាង ភេទប្រុស អាយុ៥៩ឆ្នាំ បានទិញស្រាថ្នាំ២លីត្រ ទៅផឹកនៅខ្ទមចំការជាមួយជនរងគ្រោះ លុះផឹកអស់កន្លះលីត្រជនរងគ្រោះ ស្រវឹងក៏ចូលទៅដេកក្នុងខ្ទមចំការខ្លួន ហើយក៏ត្រូវជនសង្ស័យបានចូលទៅតាមក្រោយ ចាប់ជនរងគ្រោះរំលោភបានសម្រេចតែម្ដង ពេលនោះកូនរបស់ជនសង្ស័យ បានមកឃើញទាន់ហេតុការណ៍ ក៏តេទូរសព្ទប្រាប់ម្ដាយរបស់ខ្លួន លុះល្ងាចឡើងប្រពន្ធជនសង្ស័យបានមកវាយតប់ជនរងគ្រោះជាច្រើនដៃបណ្ដាលឲ្យបែកហូរឈាមនៅលើថ្ងាស និងជាំខៀវថ្ពាល់ខាងឆ្វេង ហើយជនសង្ស័យក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ពេលនេះជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕