រថយន្តដឹកត្រី១គ្រឿងបើកចេញពីកំពង់ផែ ក្រឡាប់ផ្ងារជើង រងរបួសបុរសម្នាក់
ព័ត៌មាន
531

កោះកុង៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកត្រីរបស់ថៃមួយគ្រឿងបានក្រឡាប់ ខណៈដែលចេញពីកំពង់ផែ បណ្តលឲ្យបុរសម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ​ថ្ងៃទី​១១ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ផ្លូវកោងឆ្នេរ២០០០ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុមណ្ឌលសីមា ខេត្តកោះកុង។

​ក្រោយកើតហេតុ ជនរងគ្រោះ​ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសថៃ​ផងដែរ៕