ប្រទះឃើញសពបុរសអនាថាម្នាក់ ដេកស្លាប់កណ្តាលវាលស្រែយ៉ាងអាណោចអាធ័ម
ព័ត៌មាន
428

ពោធិ៍សាត់់៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅចំណុចវាលស្រែយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា សពបុរសខាងលើនេះគឺជាជនអនាថា ភេទប្រុស អាយុជិត៤០ឆ្នាំ ហើយក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យនិងពិនិត្យទៅលើសាកសពបានឲ្យដឹងថា មិនមានការជាប់ពាក់ព័ន្ធនឹងករពីឃាតកម្មអ្វីនោះទេ ហើយសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែក ជាបណ្ដោះអាសន្ន៕​