ជនសង្ស័យម្នាក់ឆក់ iPhone X របស់ជនជាតិចិន ជាប់ខ្នោះរបស់សមត្ថកិច្ចដោយសារប្រព័ន្ធ GPS
ព័ត៌មាន
861

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក iPhone X របស់ជនជាតិចិនបានសម្រេច ហើយគេចខ្លួន តែចុងក្រោយក៏ជាប់ខ្នៅរបស់សមត្ថកិច្ចតាមរយៈប្រព័ន្ធGPS ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចម្ដុំគីរីរម្យ​ ផ្លូវព្រះសីហនុ​ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុន សុភ័ត្តា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ម៉ូតូ​១គ្រឿង​ ម៉ាក​ហុងដាឌ្រីម ស៊េរីឆ្នាំ​២០១៨​ (មិនចាំស្លាកលេខ​) និងទូរសព្ទម៉ាក iPhone X ពណ៍ខ្មៅ​ របស់ជនរងគ្រោះ ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ​ ចាត់ការតាមផ្លូវច្បាប់៕