ម៉ូតូកង់បីឥណ្ឌា ២គ្រឿង​ បុកគ្នាពេញទំហឹង​ នៅចំណុចផ្លូវបែកជាបួន​ បណ្តាលឱ្យក្រឡាប់ទាំងសងខាង​
ព័ត៌មាន
446

ភ្នំពេញ​៖​ ម៉ូតូកង់បីឥណ្ឌា ២ គ្រឿងបុកគ្នាពេញទំហឹង​ នៅចំណុចផ្លូវបែកជាបួន​ បណ្តាលឱ្យក្រឡាប់ទាំងសងខាង​ រងការខូចខាតយ៉ាងដំណំ​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១១០ កែងផ្លូវលេខ១៩ នៅក្នុងសង្កាត់ផ្សារចាស់​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១២ខែកុម្ភៈឆ្នាំ ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា​ ៖​ មុនកេីតហេតុ​ គេបានឃេីញ​ បុរសម្នាក់​បេីកម៉ូតូកង់បីឥណ្ឌា​ ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ1HB-8350 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណ:មកដល់ចំណុចផ្លូវបែកជាបួន​ ក៏ទៅបុកគ្នាជាមួយម៉ូតូកង់បីឥណ្ឌា​ ដូចគ្នា​ ដែលមានពាក់ស្លាកលេខ​ភ្នំពេញ1HD-8231 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១១០​ ក្នុងទិសដៅពីលិចទៅកេីត​ ពេញទំហឹង​ បណ្តាលឱ្យក្រឡាប់ទាំងសងខាង​ រងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ​ ។

ក្រោយពេលកេីតហេតុ​ ភាគីទាំងសងខាង​បានចរចារដោះស្រាយគ្នានៅនឹងកន្លែងកេីតហេតុ​តែម្តង​ ៕