ក្រោយពេលអ្នកនាង ចន ច័ន្ទ​លក្ខិណា ធ្វើការរិះគន់ទៅលើអត្ថន័យបទ ”អេម” ពេលនេះថេណា ឆ្លើយតបវិញថា ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​មិច​វិញ​ ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទាប​អង្អែល​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង…
កម្សាន្ត
2.55K

បន្ទាប់ពីអ្នកនាង ចន ច័ន្ទ​លក្ខិណា ធ្វើការរិះគន់ទៅលើអត្ថន័យបទចម្រៀងលោកថេណា ”អេម” ច្រៀងរួមគ្នាជាមួយលោក YT ពេលនេះលោកថេណា បានឆ្លើយតបទៅវិញថា៖ “អគុណ​បង​ដែល​បានណែនាំ​តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​មិច​វិញ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទៀប​អង្អែល​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង!ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​មិចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​សិល្បៈ​ន័យ​ការ​លែង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ​ខ្ញុំ​ធ្វើ​សំរាប់​តែ​fans ខ្ញុំ​ទេ​អគុណ”