បទចម្រៀង"អេម" របស់ ថេណា ដែលជាចម្រៀងស្រើបស្រាលមុនថ្ងៃ១៤កុម្ភៈ ធ្វើអោយក្រុមអ្នកសិល្បៈ និងមហាជនច្រើនធ្វើការរិះគន់ខ្លាំងថាមិនគួរធ្វើបទចម្រៀងបែបនេះទេ
ព័ត៌មាន
400

ភ្នំពេញ ៖ ខណៈពេលដែលក្រសួងអប់រំ បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ទង្វើរអសីលធម៌ផ្សេងៗដែលខុសទៅនឹងប្រពៃណីខ្មែរ នៅថ្ងៃ ១៤ កុម្ភៈ ស្របពេលដែលយប់មិញនេះ តារាចម្រៀងល្បីឈ្មោះដែលនោះគឺលោក ថេណា បានបញ្ចេញបទចម្រៀងក្តៅសាច់មួយបទ ដែលមានចំណងជើងថា “អេម” ធ្វើអោយមានការរិះគន់យ៉ាងច្រើននៅលើសង្គម Facebook ក៏ដូចជា ក្រុមអ្នកសិល្បៈ ល្បីៗ ជាច្រើន សម្តែងការ ក៏ដូចស៊ែរ មិនពេញចិត្តឡើយ ចំពោះចំរៀងមួយបទនេះ របស់លោក ថេណា ទេ ។

ក្នុងនោះដែរ យុវវ័យមួយចំនួនបានលើកឡើងថា ការបញ្ចេញបទចម្រៀងថ្មីអត្ថន័យស្រើបស្រាល របស់លោក ថេណា នៅមុនថ្ងៃ ១៤ កុម្ភៈ ហាក់ដូចជាចង់អោយយុវវ័យមួយចំនួនយកគំរូនេះទៅអនុវត្តន៍ ដែលវាផ្ទុយទៅនឹងការណែនាំរបស់ក្រសួង។ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកក៏មានមតិរិះគន់ក៏ដូចជា comment ថា ថេណា.ខួក្បាលប្អូនល្អតែការគិតពិចារណារបស់ប្អូនស្មើនិងដកក្រោម០ ទុកអោយប៉ាម៉ាក់បងប្អូនរបស់ប្អូនថេណាស្តាប់នៅពេលជួបជុំគ្នាទៅណា ហើយកុំបន្តបង្កើតបទចំរៀងរបៀបនិងទៀតសំរាប់ជាតិខ្មែរ. និង យូៗទៅនាំគ្នាយកសិល្បះមកលេងសេីចអស់ហេីយ​ លោកសិល្បះដ៏ល្បី ច្រៀង ចេញមកមាននឹកឃេីញដល់ម្ដាយជាស្រីទេលោក​ !

ទាំងនេះគឺជាមតិរិះគន់របស់មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ។

មិនខុសគ្នានោះទេ អ្នកសិល្បៈ មួយចំនួនក៏បានបង្ហោះសាររិះគន់រូបលោកផងដែរ ដែលបានបញ្ចេញបទចម្រៀងដែលមានអត្ថន័យមិនអាចទទួលយកបាន សម្រាប់វប្បធម៌ខ្មែររបស់យើង។ តើប្រិយមិត្តយល់យ៉ាងណាដែរ?