លោក ស សុខា ស្រក់ទឹក ភ្នែក ក្រោយពី លឺ និងឃើញសារជូនពរ លើនំខេក “អរគុណលោកប៉ា សុខា និងអ្នកម៉ាក់ សុភី”
ព័ត៌មាន
1.62K

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្រក់ទឹក ភ្នែក ដោយឯងៗ ខណះដែលលោក ស្តាប់ការជូនពរ របស់ កូន ក្មួយៗ និងអាណាព្យាបាល នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ទឹកដីខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ខណះ ដែល តំណាងក្មួយៗ នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ថ្លែងអំណរគុណរូបលោក និងភរិយា ដែលជានិច្ចកាល បានជួយឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ និងកម្លាំងចិត្ត ជូនពួកគាត់ រហូតទទួលបានការហូបចុកគ្រប់គ្រាន់ ការស្នាក់នៅសមរម្យ បានសិក្សារៀនសូត្រ ពិសេសគឺផ្តល់កំលាំងចិត្តឲ្យពួកគាត់មានសង្ឃឹមនៅក្នុងជីវិតឡើងវិញ លោក ស្រក់ទឹកភ្នែកភ្លាមៗ ។

ហើយអ្វីដែលកាន់តែធ្វើឲ្យលោក ស សុខា ស្រក់ទឹកភ្នែកខ្លាំងមែនទែននោះ គឺប្អូនៗ ក្មួយៗ នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ សរសេរ នៅលើនំខេកថា “អរគុណលោកប៉ា សុខា និងអ្នកម៉ាក់ សុភី” តែម្តង៕