អ្នកនាង​ចន ច័ន្ទ​លក្ខិណា ដែលជាប្រធានសមាគមន៍សិល្បៈខ្មែរ បានធ្វើការរិះគន់ទៅលើបទចម្រៀង "អេម"របស់លោក ថេណា
កម្សាន្ត
687

ក្រោយពេលតារាចម្រៀង Original លោក ថេណា បានបញ្ចេញបទថ្មីរបស់ខ្លួន ច្រៀងរួមគ្នាជាមួយលោក YT មានចំណងជើងថា “អេម” ដែលបទនេះ អត្ថន័យនៃបទចម្រៀង ពិតជាប្លែកជាងបទរបស់លោកមុនៗឆ្ងាយមែនទែន ដល់ថ្នាក់បទនេះដាក់អក្ស ១៨+ ជាសម្គាល់ មិនឲ្យក្មេងៗក្រោមអាយុ១៨ឆ្នាំស្តាប់ថែមទៀតផង ដោយសារបទនេះរំលេចនូវពាក្យពេជន៍អាសអាភាសច្រើន ជាពិសេសទាក់ទងនឹងផ្លូវភេទ និងប៉ះពាល់ ការអប់រំក្នុងសង្គម ក្នុងចម្រៀងមួយបទនេះ។

ទាក់ទងនឹងបទចម្រៀងមួយបទនេះ អ្នកនាង​ចន ច័ន្ទ​លក្ខិណា ដែលជាប្រធានសមាគមន៍សិល្បៈខ្មែរ ក៏បានសេរសេរក្នុងបណ្តាញសង្គមហ្វេកបុក ធ្វើការរិះគន់ទៅលើបទនេះយ៉ាងដូច្នេះថា ៖

“ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណះអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ?

បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង”