កាន់តែសាហាវហើយ! បាញ់បោះកាប់ចាក់គ្នា នៅខារ៉ាអូខេឡាហ្វីរ៉ាបង្ករដោយជនជាតិចិននិងខ្មែរ បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ នៅក្រុងប៉ោយប៉ែត
ព័ត៌មាន
3.46K

បន្ទាយមានជ័យ៖ មានករណីហិង្សាបង្កភ្ញាក់ផ្អើលដោយជនជាតិចិននិងខ្មែរ១ក្រុមបាញ់បោះ នៅក្រុងប៉ោយប៉ែត បន្ទាប់ពីករណីបង្កៃគ្រាប់បែកក្នុងបន្ទប់ទឹកនៃកាសុីណូក្រោនរីសត ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះដែលបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខារ៉អូខេ ឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមប្រភពពីសមត្ថកិច្ចអោយដឹងថា ហេុតការណ៍បាញ់បោះសេរី(ករណីហិង្សារដោយចេតនា មានស្ថានទំងន់ទោស ដោយប្រើប្រាស់អាវុធ ) បង្ករឡើងដោយជនសង្ស័យមួយក្រុមដែរមានគ្នាប្រហែល ០៨នាក់ ដែលមុខសញ្ញាបានកំណត់មានដូចជា : ១.ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។ ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។

៣.ឈ្មោះ សុខ ស៊ុំសាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ។ និងបក្សពួក ០៥នាក់ទៀត ដែលជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេឡាហ្វីរ៉ា បានធ្វើសកម្មភាព វាយជាមួយក្រុមជនជាតិចិនម្ខាងទៀត ដែលមានគ្នា ០៣នាក់ ជាភ្ញៀវចូលច្រៀងនៅខារ៉ាអូខេឡាហ្វីរ៉ា ។

សមត្ថកិច្ចបានបន្តថា  នៅពេលដែលមានសកម្មភាពវាយប្រតាយប្រតប់គ្នានោះ ខាងភាគីម្ចាស់ខារ៉ាអូខេ បានប្រើប្រាស់កាំភ្លើងដែលមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលអោយរងរបួសត្រង់ភ្លៅ ខាងស្ដាំមួយកន្លែង។

សមត្ថកិច្ចបានរឹបអូស សំបកគ្រាប់ និងក្បាលគ្រាប់ កាំភ្លើង មិនស្គាល់ម៉ាក ចំនួន ០១គ្រាប់ ។

ក្រោយពីកើតហេតុកម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ហើយបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីសួរនាំទៅតាមនីតិវិធីច្បាប់ ។ គឺរួមមាន ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)។