គួរប្រុងប្រយ័ត្ន! ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើនអ្នកជំនាញខាងឆក់កាបូបលុយនិងទូរស័ព្ទដៃនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មាន
608

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើនអ្នកជំនាញខាងឆក់កាបូបលុយនិងទូរសព្ទ៍ដៃនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរស្ទឹងមានជ័យ១ ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០១៩ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានម្នាក់មានឈ្មោះ នៅ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល គ្មានលេខក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមសម្តីលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១បានប្រាប់TVFBអោយដឹងថា មុនពេលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នេះគឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់បានដឹកជនសង្ស័យមកដល់ផ្លូវលំជិតរបងវត្តស្ទឹងមានជ័យ ស្រាប់តែជនសង្ស័យប្រាប់អោយឈប់ នៅពេលនោះដែលមានបក្ខពួកជនសង្ស័យមានចំនួន៤.៥នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដែលដាក់នៅនិងក្បាលម៉ូតូដើម្បីបង្ហាញទិសដៅយកទៅដោយសុវត្ថិភាពតែម្តង។

ក្រោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយបានក្តោបមុខសញ្ញាបានច្បាស់ទៀតទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ខណៈពេលកំពង់ធ្វើដំណើរនៅតាមផ្លូវ។

គួរបញ្ជាក់ផងដែលថាក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរសព្ទ៍ដៃពីអ្នករត់ម៉ូតូកង់បីឥណ្ឌាពិតប្រាកដមែនតែមិនចាំម៉ោងនិងថ្ងៃដែលធ្វើសកម្មភាពនោះទេ ។

ជនសង្ស័យត្រូវបានកសាងសុំនុំរឿងបន្តទៅអធិការដ្ឋានខណ្ឌមានជ័យចាត់ការបន្តទៅតាមនិតិវិធីនៃច្បាប់។

អត្ថបទដោយលោក ផល់ សុឃី