ចម្រៀងមួយបទរបស់តារាចម្រៀង ថេណា ចំណងជើង"អេម" ធ្វើអោយលោក ហុយ​ យ៉ាឡេ ជាអ្នកដឹកនាំរឿង ស្នើរសុំអោយលុបព្រោះ...
ព័ត៌មាន
1.82K

ក្រោយពីបទចម្រៀងមួយបទរបស់តារាចម្រៀង Original song លោក ថេណា ច្រៀងរួមជាមួយលោក YT ចំណងជើងថា "អេម" ចេញមិនទាន់បានប៉ុន្មានផង នៅមុននេះបន្តិចលោក ហុយ យ៉ាឡេង អាខោនហ្វេសបុក(មាតុ ចក្រ) ជាអ្នកដឹកនាំរឿង និងជាផលិតករ ផលិតរឿង "វិកលចរិក" ដ៏ល្បីមួយរូប ក៏បានសេរសេរ និងផុសលើបណ្តាញសង្គមហ្វេកបុករបស់លោកផ្ទាល់ថា "បងសូមលើកដៃសំពះអង្វរប្អូន សូមប្អូនលប់បទនេះចេញទៅ ប្រទេសយើងនៅខ្ចីណាស់ទទួល មិនទាន់បានទេបងសុំអង្វរ" 

សូមបញ្ជាក់ផងដែរថា តារាចម្រៀងOriginal song លោក ថេណា បទចម្រៀងរបស់លោកភាគច្រើនមានការគាំទ្រពីស្រទាប់យុវវ័យ ក្នុងបណ្តាញសង្គម និងបណ្តាញ Youtube នូវបទចម្រៀងបែបមនោសញ្ចេតនា ស្នេហាបែកបាក់សុីជម្រៅ ប៉ុន្តែដោយឡែកបទចម្រៀងមួយបទនេះ ធ្វើអោយមានមតិមហាជន មួយចំនួនបានលើកឡើងថា បទចម្រៀងនេះមិនសាកសមអោយមិត្តយុវវ័យស្តាប់កម្សាន្តឡើយ ព្រោះតែអត្ថន័យបង្ហាញសេចក្តីស្នេហា តុណ្ហារោលរាល ហ៊ានធ្វើគ្រប់យ៉ាងព្រោះតែភ្លើងស្នេហ៍បាំងមុខ ក្នុងបន្ទប់សាលារៀន និងទាក់ទង និងការអប់រំក្នុងសង្គម ។