តើជាកំហុសអ្នកណា? ម៉ូតូស្កុបពី ២គ្រឿងបុកគ្នាពេញទំហឹងខណះពេលម៉ូតូស្កុបពី១គ្រឿងទៀតបានបើកឆ្លងបញ្ច្រាស់ទិស
ព័ត៌មាន
639

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូស្កុបពី ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រា និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចនេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានប្រាប់TVFBអោយដឹងថា មុនពេលកើតហេតុគឺម៉ូតូស្កុបពី ពណ័ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1AX.4986 ជិះគ្នា២នាក់ មានគោលបំណងឆ្លងផ្លូវបញ្ច្រាស់ទិស(ពីជើងទៅត្បូង)មិនទាន់ទាំងផុតផង ស្រាប់តែម៉ូតូស្តុបពីរពណ័សរពាក់ស្លាកលេខភ្នំពេញ1GV.8959 ជិះគ្នា២នាក់ស្របទិស(សិស្ស)ធ្វើដំណើរពីត្បូងមកជើងបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសនិងរងការខូចខាតម៉ូតូទាំងសងខាងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរ បានចុះជួយសម្រួលចរាចរណ៍កុំអោយមានការកក់ស្ទះនិងធ្វើការវាស់វែងរួចបានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។ 

អត្ថបទដោយលោក ផល់ សុឃី