រួមរស់ និងរកស៊ីរួមគ្នាច្រើនឆ្នាំ កុល ដាវី និងសុខ រក្សា ចូលរោងការខែក្រោយនេះ
កម្សាន្ត
2.2K

ភ្នំពេញ៖ តារាចម្រៀង លោក សុខ រក្សា និងតារាសម្តែងសិចស៊ី កញ្ញា កុល ដាវី នឹងចូលរោកការជាផ្លូវការបញ្ចប់ភាពនៅលីវ នៅខែក្រោយនេះហើយ។ ចូលរោងការជាផ្លុវការក្រោយពួកគេបានរួមរស់ និងរកសស៊ីរួមគ្នាអស់ជាច្រើនឆ្នាំ។

ក្រោយរួមរស់ជាមួយគ្នាជាជិត១០ឆ្នាំ តារាស៊ិចស៊ីនាងកុល ដាវី បានសម្រេចចិត្តដឹកដៃប្រុសកំពូលស្នេហ៍លោកសុខ រក្សា ក្រាបផ្ទឹមតាមប្រពៃណីខ្មែរ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលចំថ្ងៃទិវានារីអន្ដរជាតិ។ ពិធីមង្គលការ នឹងរៀបចំនៅមជ្ឈមណ្ឌលសន្និបាទនិងពិពរណ៌កោះពេជ្រ អាគារ C ។ កុលដាវីថាមួយរយៈចុងក្រោយនេះនាងហាក់ហត់នឿយបន្តិចនឹងការងាររកស៊ី ហើយគ្រានេះនាងក៏រវល់នឹងរៀបចំការងារមួយចំនួនដើម្បីត្រៀមមង្គលការដែរ។ ក្នុងនោះនាងក៏បានបង្ហាញបន្ថែមថា «សម្រាប់ការថតរូបអនុស្សាវរីយ៍ Pre Wedding ក៏បានរៀបចំរួចរាល់អស់ហើយដែរ ដោយគ្រោងអញ្ជើញមិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើនចូលរួម» ។ខណៈដែលសុខ រក្សា ធ្លាប់ប្រាប់ ថា តាំងពីចាប់ដៃដាវី មកបានរកស៊ីបង្កើតវង្សតន្ដ្រីសម័យដែលជួលគ្រប់កម្មវិធីហើយឃើញថា កាក់កបខ្លាំងបូកជាមួយអាជីពច្រៀងសម្ដែងទាំងសងខាងផង ទើបមានលទ្ធភាពទិញបានផ្ទះ២ល្វែង និងរថយន្ដ២គ្រឿង មុនពេលសម្រេចចិត្តរៀបការនៅពេលនេះ។

គេចាំបានថា កុល ដាវី បានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងសាន់ដេ លោកសុខ រក្សា ជិត១០ឆ្នាំមកហើយ ក្រោយពីអ្នកទាំង២ បានដឹកដៃគ្នាទៅច្រៀងសម្ដែងនៅប្រទេសកាណាដា តែ២នាក់ ។ ពួកគេបានចាប់ដៃគ្នាបើកមុខជំនួញមួយចំនួនរួមគ្នាទាំងបង្កើតក្រុមតន្ត្រីសម័យ និងលក់សម្លៀកបំពាក់តាមOnlineជាដើម៕