(Update) ពេលនេះកម្លាំងជំនាញ (ស៊ីម៉ាក់) សម្រេច បំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត
ព័ត៌មាន
6K

ព័ត៌មាន update៖ ពេលនេះកម្លាំងជំនាញ (ស៊ីម៉ាក់) សម្រេច បំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ទីបំផុត កម្លាំងជំនាញ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បាន សម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត នៅវេលាម៉ោងជាង៧៖៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះនៅចំណុច ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែម្តង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ដល់មនុស្សនៅកន្លែងកើតហេតុ។

បើតាម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ឱ្យដឹងថា គ្រាប់បែកនេះ គឺជាគ្រាប់បែកកែឆ្នៃដើម្បីកំណត់ម៉ោងផ្ទុះ ប៉ុន្តែកម្លាំងជំនាញស៊ីម៉ាក់ បានសម្រេចចុចបំផ្ទុះនូវគ្រាប់បែកដែលជនខិលខូចលួចមកដាក់នេះ នៅមុនម៉ោងកំណត់តែម្តង។ សេចក្ដីរាយការណ៍បន្ថែមថា ក្រោយឃើញយ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍ ។

មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះ ៕