អីយ៉ា! ក្រុមដែលទើបតែបង្កើតថ្មី RIZER​ ចេញបទថ្មីភ្លាម​ធ្វើឲ្យកញ្ញា សុខភ័ក្រ កុសុម៉ា ស៊ែរលាន់មាត់ថា «បទអីស្តាប់មកប្លែក ពិបាកច្រៀង តែសំខាន់ពិរោះកប់»
កម្សាន្ត
2.61K

អីយ៉ា ! បេក្ខជនដែលប្រលងជាប់ជ័យលាភីលេខ ៣ នៅក្នុងកម្មវិធី The Melody គឺលោក សៀ វេងស្រង ហៅ Austin ដែលពេលនេះលោកបានបង្កើតជាក្រុមចម្រៀងមួយឈ្មោះថា RIZER មានសមាជិកចំនួន ៤នាក់ ហើយថ្មីៗនេះពួកគេក៏បានចេញបទចម្រៀងថ្មីមួយបទ មិនចម្លងពីបរទេស ជាបទមនោសញ្ចេតនា ដែលមានចំណងជើងថា (ជញ្ជាំង-The Wall) ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) នឹងទទួលបានការចាប់អារម្មណ៍ នឹងការសរសើរពីប្រជាពលរដ្ឋនៅលើបណ្តាញសង្គមថា ពិតជាពិរោះ និង ថ្មីប្លែក ហើយជាពិសេសក៏មានវត្តមានគណនេយ្យហ្វេសប៊ុករបស់កញ្ញា សុខភ័ក្រ កុសុម៉ា បានសរសេរលាន់មាត់ថា «បទអីស្តាប់មកប្លែក ពិបាកច្រៀង តែសំខាន់ពិរោះកប់»។

បទចំរៀងថ្មីរបស់ក្រុមចម្រៀង RIZER មួយបទនេះ គឺជាស្នាដៃនិពន្ធថ្មីរបស់ពួកគេ ទាំងទំនុកច្រៀង និង ទំនុកភ្លេង មិនចម្លងពីបរទេស ហើយអត្ថន័យក្នុងបទចំរៀងមួយបទនេះ គឺស្តែងចេញពីការប្រកាន់វណ្ណៈគ្រួសាររបស់គូរស្នេហ៍មួយគូរ ដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តបែកគ្នាទាំងអាល័យ ហើយក៏ជារឿងពិតរបស់សមាជិកម្នាក់ក្នុងក្រុម RIZER ផងដែរ។

ក្រុមចម្រៀង RIZER មានសមាជិកចំនួន ៤នាក់ ដែលលោក សៀ វេងស្រង ហៅ Austin ជាអ្នកចម្រៀង លោក សុខ សារ៉ាដាត ជាអ្នកលេង ហ្គីតាបាស់ លោក ត៊ំ សារ៉ាដេត ជាអ្នកលេង ហ្គីតា សូឡូ លោក ជា សុវណ្ណរិន ហៅ Boer ជាអ្នកលេង ស្គរ។

គួរបញ្ជាក់ផងដែរថាលោក សៀ វេងស្រង ហៅ Austin គឺជាបេក្ខជនមួយរូបដែលបានប្រលងជាប់ជ័យលាភីលេខ ៣ នៅក្នុងកម្មវិធី The Melody កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2018 កន្លងមកនេះ។

បើប្រិយមិត្តចង់ដឹងថា អត្ថន័យបងចំរៀងរបស់ក្រុមចម្រៀង RIZER មានអត្ថន័យយ៉ាងណា សូមទស្សនាបទចំរៀងរបស់ពួកគេទាំងអស់គ្នា.....

ខាងក្រោមនេះជាកញ្ញា សុភ័ក្រ កុសុម៉ា

ខាងក្រោមនេះជារូបភាពរបស់ក្រុមចំរៀង RIZER